ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ២៥ ឧសភា ២០២១


ព័ត៌មានពេលព្រឹក៖ ២៥ ឧសភា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:29:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋ​ថា​ ចំនួន​ឆ្លង​កូវីដ១៩​ក្នុង​ពន្ធនាគារ​មាន​៥៦​នាក់ តែ​ក្រុម​សិទ្ធិ​មនុស្ស​ថា​មាន​ដល់​រាប់​រយ​នាក់។ កូវីដ១៩​ហក់​ឡើង​មក​វិញ ក្រោយ​បំរាម​និង​វិធានការ​រដ្ឋបាល​ត្រូវ​បាន​បន្ធូរ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​រុស្សី​ថា បេឡារុស​ធ្វើ​សកម្មភាព«សម​ហេតុផល»ក្នុង​ការ​បង្ខំ​ឲ្យ​យន្តហោះ​​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ចុះ​ចត​ក្នុង​ប្រទេស​របស់​ខ្លួន។ អង្គការ​សហប្រជាជាតិ​និង​ប្រទេស​អ៊ីរ៉ង់​ព្រមព្រៀង​គ្នា​លើ​ការ​បន្ត​​ការ​ត្រួត​ពិនិត្យ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ លោក​ស្រី Aung San Suu Kyi បាន​បង្ហាញ​ខ្លួន​​ជា​លើក​ដំបូង​ក្នុង​តុលាការ​​មីយ៉ាន់ម៉ា​ ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​យោធា​មក។ កោះ​តៃវ៉ាន់​រិះគន់​​​ការ​មិន​យក​ចិត្តទុក​ដាក់​របស់​អង្គការ​សុខភាព​ពិភពលោក។ ករណី​ដាច់​​កន្ត្រក​ខ្សែ​កាប​​​ក្នុង​ប្រទេស​អ៊ីតាលី​ ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ កំពុង​​ទទួល​ការ​ស៊ើប​អង្កេត​ ខណៈ​ជន​រង​គ្រោះ​ម្នាក់​ជា​កុមារ​​ កំពុង​​ទទួល​ការ​ជួយ​សង្គ្រោះ​បន្ទាន់។ អ្នក​កំប្លែង​ជា​ស្ត្រី​នៅ​ប្រទេស​​បួគីណាហ្វាសូ​ចាប់​ផ្តើម​ឡើង​សម្តែង​នៅ​លើ​ឆាក៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG