ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រសួងការបរទេសកម្ពុជាថាកម្ពុជានិងអាមេរិកខ្វែងគំនិតគ្នាលើបញ្ហាមួយចំនួន តែប្តេជ្ញាបន្តដោះស្រាយ។ តុលាការមិនទាន់មានចំណាត់ការលើអតីតឧកញ៉ា ឌួង ឆាយ ទោះលោកលាចាកសិក្ខាបទរួចហើយ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មន្ទីរពេទ្យនៅតំបន់ Gaza ប្រឹងប្រែងទប់ទល់នឹងកំណើនអ្នកជំងឺកូវីដ១៩ និងអ្នករងរបួសដោយសារការទម្លាក់គ្រាប់បែក។ អ៊ីស្រាអែលថាខ្លួននៅពុំទាន់កំណត់ពេលវេលាណាមួយដើម្បីបញ្ចប់ការប្រយុទ្ធគ្នានៅ Gaza នោះទេ។ កោះតៃវ៉ាន់ ដែលធ្លាប់ជាគំរូនៃការគ្រប់គ្រងជំងឺកូវីដ១៩ ពេលនេះកំពុងប្រឈមនឹងការឆ្លងរាតត្បាតខ្លាំង។ លោក Biden ជិះសាកល្បងរថយន្តថ្មីដើម្បីជំរុញការផលិតរថយន្តដើរដោយចរន្តអគ្គិសនី។ ឥណ្ឌាមានអ្នកស្លាប់ដោយសារកូវីដក្នុងមួយថ្ងៃកើនដល់ជាង ៤.៥០០នាក់ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងពិភពលោក៕
កម្មវិធីនីមួយៗ
-
១៧ ធ្នូ ២០២៥វិទ្យុពេលព្រឹក
-
១៦ ធ្នូ ២០២៥វិទ្យុពេលព្រឹក
-
១៥ ធ្នូ ២០២៥វិទ្យុពេលព្រឹក
-
១៤ ធ្នូ ២០២៥វិទ្យុពេលព្រឹក
-
១៣ ធ្នូ ២០២៥វិទ្យុពេលព្រឹក
-
១២ ធ្នូ ២០២៥វិទ្យុពេលព្រឹក