ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលរៀបចំការគ្រប់គ្រងគោរមងារឧកញ៉ា ក្រោយមានភាពអវិជ្ជមានមួយចំនួន។ សង្គមស៊ីវិលរិះគន់ចំណាត់ការតុលាការក្នុងសំណុំរឿងឧកញ៉ា ហេង សៀ ខណៈមានការចាប់ សួរនិងដោះលែងបុគ្គលពាក់ព័ន្ធឆាប់រហ័ស។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រធានាធិបតីអាមេរិកលើកឡើងពីបទឈប់បាញ់ និងការស្លាប់របស់ជនស៊ីវិល ជាមួយមេដឹកនាំអ៊ីស្រាអែល ខណៈពលករថៃ២នាក់ត្រូវបានសម្លាប់ដោយគ្រាប់រ៉ុក្កែតរបស់ក្រុម Hamas។ សហរដ្ឋអាមេរិកបង្កើនការបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យដល់ ៨០លានដូស សម្រាប់ជួយដល់ប្រទេសនានាត្រឹមចុងខែមិថុនា។ សមាគមគ្រូពេទ្យក្នុងប្រទេសជប៉ុន អំពាវនាវឲ្យលុបចោលព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ ដោយសារការកើនឡើងនៃជំងឺឆ្លងកូវីដ១៩។ សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើរបបយោធាមីយ៉ាន់ម៉ា។ ឯកសារពន្ធប្រាក់ចំណូលបង្ហាញថា ប្រធានាធិបតីអាមេរិកនិងភរិយាបានបង់ពន្ធប្រាក់ចំណូលក្នុងអត្រា ២៥,៩% និងរកប្រាក់បានចំនួនជាង ៦សែនដុល្លារក្នុងឆ្នាំ ២០២០ និងព័ត៌មានអន្តរជាតិមួយចំនួនទៀត៕