ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ១៨ ឧសភា ២០២១


ព័ត៌មានពេលព្រឹក៖ ១៨ ឧសភា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:30:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន សែន ប្រាប់​ឲ្យ​កង​កម្លាំង​ត្រៀម​ប្រឆាំង​នឹង​«ក្រុម​ឧទ្ទាម​ក្បត់​ជាតិ»​ក្នុង​ពេល​បោះឆ្នោត។ ការ​ដោះ​លែង ឧកញ៉ា គិត ធាង ដែល​ជាប់​ទោស​រឿង​គ្រឿង​ញៀន នាំ​ឲ្យ​មាន​ការ​រិះគន់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ​រដ្ឋមន្ត្រី​ការ​បទេស​សហរដ្ឋ​អាមេរិក ​លោក Blinken បញ្ជាក់​ថា​ អាមេរិក​មិន​ទាន់​ជំរុញ​​ឲ្យ​មាន​បទ​ឈប់​បាញ់​បន្ទាន់​ណា​មួយ​ក្នុង​តំបន់​​មជ្ឈិម​បូព៌ា​នោះ​ទេ។ កម្មវិធី​វ៉ាក់សាំង COVAX​ របស់​អង្គការ​សុខភាព​ពិភព​លោក​កំពុង​​ខ្វះខាត​​​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​​យ៉ាង​ខ្លាំង។ ជំងឺ​កូវីដ១៩ ​បំប្លែង​ខ្លួន​ថ្មី​ពី​​ឥណ្ឌា​ធ្វើ​ឲ្យ​ទី​ប្រឹក្សា​រដ្ឋាភិបាល​អង់គ្លេស​​មាន​ក្តី​បារម្ភ​ថា ​អាច​​មា​ន​ការ​ឆ្លង​រាត​ត្បាត​​ក្នុង​ប្រទេស​អង់គ្លេស។ បេក្ខជន​បវរកញ្ញា​ចក្កវាឡ​របស់​មីយ៉ាន់ម៉ា​បង្ហាញ​ការ​ប្រឆាំង​នឹង​របប​យោធា​ក្នុង​អំឡុង​ការ​ប្រកួត​​ផ្តាច់​ព្រ័ត្រ​នៅ​សហរដ្ឋ​អាមេរិក។ ការ​ធ្វើ​ជំនួញ​ផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ព័ត៌មាន​ដែល​ប្រឆាំង​​អាជ្ញាធរ​ក្រុង​​ហុងកុង​ ត្រូវ​បាន​ផ្អាក។ ជំងឺ​កូវីដ១៩ បង្ខំ​ឲ្យ​ផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ Eid al-Fitr របស់​អ្នក​កាន់​សាសនា​ឥស្លាម​ជា​បន្ត​នៅ​ឆ្នាំ​នេះ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG