ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សកម្មជនបរិស្ថានជំរុញឲ្យអាជ្ញាធររកឈ្មួញនាំឈើប្រភេទកម្រចេញពីកម្ពុជាទៅហុងកុង។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ១០០ថ្ងៃក្រោយឡើងកាន់តំណែង៖ តើលោក Biden ធ្វើតាមការសន្យារបស់លោកអំពីគោលការណ៍នៃការចូលរូមពហុភាគីឬទេ? ក្រុមអង្គការសង្គមស៊ីវិលជំរុញឱ្យមានការដាក់ទណ្ឌកម្មហាមឃាត់ការលក់អាវុធទៅឱ្យមីយ៉ានម៉ា។ ប្រធានាធិបតីម៉ាឡាវីប្រកាសពីវិធានការដើម្បីធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារសម្រាប់កម្មករ។ យោធានីហ្សេរីយ៉ាគាំទ្រលោក Buhari ខណៈការអំពាវនាវឲ្យលោកលាលែងពីតំណែងកើនឡើង៕