ព័ត៌មានអំពីកម្ពុជាមានដូចជា មនុស្ស៥៧ម៉ឺននាក់នៅ«តំបន់ក្រហម» នឹងត្រូវចាក់វ៉ាក់សាំង«កាតព្វកិច្ច»ដោយយោធា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមអ្នកវិភាគយល់ឃើញថា រុស្ស៊ីមានមហិច្ឆតាពង្រីកឥទ្ធិពលខ្លួននៅតំបន់អាស៊ីអាគ្នេយ៍តាមរយៈយោធាមីយ៉ាន់ម៉ា។ ខណៈអំពើរើសអើងកើនឡើង ជនជាតិអាមេរិកាំងដើមកំណើតអាស៊ីនៅតែស្ទាក់ស្ទើរក្នុងការរាយការណ៍អំពីបញ្ហានេះ។ អាមេរិកថា ចិនត្រូវបង្កើនមហិច្ឆតារបស់ខ្លួនចំពោះការបញ្ចេញឧស្ម័ននៅកម្រិតសូន្យ។ អ្នកការពារបរិស្ថានបារម្ភពីការខូចខាតជាអចិន្ត្រៃយ៍ ដោយជញ្ជាំងនៅបណ្តោយព្រំដែនម៉ិកស៊ិកនិងអាមេរិក៕