ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ២៣ មេសា ២០២១


ព័ត៌មានពេលព្រឹក៖ ២៣ មេសា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:29:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋមន្ត្រី​មហាផ្ទៃ​ឲ្យ​​បញ្ឈប់​ការ​ប្រើ​ហិង្សា ខណៈ​កម្លាំង​មួយ​ចំនួន​ប្រើ​រំពាត់​វាយ​ពលរដ្ឋ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មេដឹកនាំ​ពិភពលោក​ថ្លែង​នៅឯ​កិច្ច​ប្រជុំ​អាកាសធាតុ​តាម​អុីនធឺណិត​ ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក។ បារាំង​ថា ប្រទេស​រុស្ស៊ី​ប្រឈម​ទណ្ឌកម្ម បើ​លោក​ Navalny ស្លាប់។ ប្រទេស​ឥណ្ឌា​មាន​អត្រា​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​មួយ​ថ្ងៃ​ច្រើន​បំផុត​ក្នុង​ពិភពលោក។ ប្រទេស​រុស្ស៊ី​សង្ឃឹម​ថា ការ​ពិគ្រោះ​យោបល់​របស់​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោននឹង​មាន​ផ្លែផ្កា។ ពួក​តាលីបង់​ប៉ាគីស្ថាន​ប្រកាស​ទទួល​ខុសត្រូវ​លើ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​សណ្ឋាគារ​ប្រណីត។ លោក Biden ប្រើ​អំណាច​នីតិប្រតិបត្តិ​ដើម្បី​ទប់ទល់​នឹង​អំពើ​ហិង្សា​ដោយ​ការ​ប្រើ​កាំភ្លើង។ បាតុកម្ម​នៅតែ​អាច​កើត​មាន ក្រោយ​ចេញ​សាលក្រម​កាត់​ទោស​លោក Chauvin។ អាស៊ាន​នឹង​ពិភាក្សា​ពី​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​រដ្ឋធានី​ហ្សាការតា៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG