ព័ត៌មានអំពីកម្ពុជាមានដូចជា របាយការណ៍៖ រដ្ឋាភិបាលកម្ពុជាយកវិបត្តិជំងឺកូវីដ១៩ មកគាបសង្កត់ប្រព័ន្ធផ្សព្វផ្សាយនិងរឹតត្បិតការរិះគន់។ បក្សប្រឆាំងប្រឈមនឹងជម្រើសលំបាក មុនការបោះឆ្នោតមកដល់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មានការអបអរសាទរនិងការធូរចិត្តនៅក្រុង Minneapolis បន្ទាប់ពីចេញសាលក្រមពិរុទ្ធលោក Chauvin។ សមាជិកសភាសហរដ្ឋអាមេរិកពិចារណាច្បាប់ទប់ទល់ប្រទេសចិន។ ប្រទេសហ្វីលីពីននឹងបង្កើនវត្តមាននៅដែនសមុទ្រដើម្បីការពារទឹកដីនិងធនធាន។ រដ្ឋាភិបាលចិនជំរុញលិខិតឆ្លងដែនវ៉ាក់សាំងសម្រាប់អ្នកចាក់វ៉ាក់សាំងរបស់ចិន។ រដ្ឋាភិបាលជប៉ុនត្រៀមសម្រេចក្រឹត្យគ្រាអាសន្នថ្មីនៅពេលអត្រាឆ្លងកូវីដ១៩ បន្តកើនឡើង។ តុលាការកូរ៉េខាងត្បូងច្រានចោលបណ្តឹងប្រឆាំងជប៉ុនប្តឹងដោយអតីតស្ត្រីបម្រើទាហានជប៉ុន៕