ព័ត៌មានអំពីកម្ពុជាមានដូចជា មនុស្សយ៉ាងតិច ៥ នាក់ត្រូវចោទប្រកាន់បំពានវិធានការរាំងខ្ទប់ទីក្រុង ខណៈលោក ហ៊ុន សែន ឲ្យកាត់ទោសភ្លាមៗ។ អតីតមន្ត្រីសង្គ្រោះជាតិ ៧រូបបន្ថែមទៀត ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា គណៈវិនិច្ឆ័យនឹងស្តាប់សក្ខីកម្មចុងបញ្ចប់ក្នុងសវនាការកាត់ក្តីពីបទសម្លាប់លោក George Floyd។ សហភាពអឺរ៉ុបចេញផែនការឥណ្ឌូ-ប៉ាស៊ីហ្វិក តែនិយាយថា វាមិនមែនជាការប្រឆាំងចិនទេ។ រដ្ឋធានីនៃប្រទេសឥណ្ឌាបិទពេលមានការកើនឡើងនៃជំងឺកូវីដ១៩។ ជប៉ុនជំរុញឱ្យដោះលែងអ្នកកាសែតរបស់ខ្លួននៅមីយ៉ាន់ម៉ា ខណៈសហភាពអឺរ៉ុបដាក់ទណ្ឌកម្មមន្ត្រីយោធាមីយ៉ាន់ម៉ា ១០ នាក់។ រុស្ស៊ីបង្កើនចំនួនទាហាននៅជិតអ៊ុយក្រែនដល់ជាង ១៥ម៉ឺននាក់៕