សវនាការកាត់ក្ដីលោក Chauvin ក្នុងសប្ដាហ៍ទីមួយមានការបង្ហាញវីដេអូរន្ធត់ និងសក្ខីកម្ម
- Mike O'Sullivan
- VOA News
សប្ដាហ៍ទីមួយនៃសវនាការកាត់ក្ដីលោក Derek Chauvin អតីតប៉ូលិសស្បែកស ដែលត្រូវបានចោទប្រកាន់ពីបទឃាតកម្ម និងបទមនុស្សឃាតដោយអចេតនា ទៅលើលោក George Floyd ដែលជាបុរសស្បែកខ្មៅ មានការបង្ហាញវីដេអូ និងការផ្ដល់សក្ខីកម្មដ៏សោកសៅអំពីការចាប់ខ្លួនលោក Floyd។ លោក Mike O’Sullivan រាយការណ៍ថា ថ្នាក់ដឹកនាំរបស់លោក Chauvin បានចោទសួរអំពីទង្វើរបស់លោក Chauvin ខណៈមេធាវីរបស់លោក Chauvin បានព្យាយាមបញ្ជាក់ហេតុផលដើម្បីការពារលោក។ អ្នកស្រី ហុង ចិន្ដា ប្រែសម្រួលសេចក្ដីរាយការណ៍នេះ៕