ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិជំរុញឲ្យកម្ពុជាពិនិត្យឡើងវិញទៅលើវិធានការទប់ស្កាត់ជំងឺកូវីដ១៩របស់ខ្លួន។ សង្គមស៊ីវិលថា នាយករដ្ឋមន្ត្រីមានឥទ្ធិពលលើសារព័ត៌មាន ក្រោយដកអាជ្ញាបណ្ណអ្នកកាសែតម្នាក់។ លោក ហ៊ុន សែន ហៅការអំពាវនាវរបស់លោក សម រង្ស៊ី ថា«មានគោលបំណងឲ្យពលរដ្ឋទៅដណ្តើមវ៉ាក់សាំង»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា បុគ្គលិកសុខាភិបាលអាស៊ីនៅសហរដ្ឋអាមេរិកប្រឈមនឹងការគំរាមផ្សេងទៀតក្រៅពីជំងឺកូវីដ។ របបយោធាមីយ៉ាន់ម៉ាបន្ថែមបទចោទប្រកាន់ថ្មីចំពោះអ្នកស្រី Aung San Suu Kyi។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងទៅដល់ប្រទេសអ៊ីរ៉ង់ដើម្បីជួយធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ។ ការតវ៉ាបានផ្ទុះឡើងបន្ទាប់ពីប៉ូលិសបាញ់បុរសស្បែកខ្មៅនៅភ្លើងស្តុបក្រុង Minneapolis។ ប្រទេសថៃរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ខ្ពស់បំផុត នៅមុនថ្ងៃចូលឆ្នាំ៕