ព័ត៌មានអំពីកម្ពុជាមានដូចជា អាជ្ញាធររឹតបន្តឹងបន្ថែម ខណៈជំងឺកូវីដ១៩ រាលដាលខ្លាំងទៅតាមបណ្តាខេត្ត។ កម្ពុជាហាមឃាត់ការធ្វើដំណើរនិងបិទរមណីយដ្ឋានទេសចរណ៍រយៈពេល១៤ថ្ងៃ។ ក្រុមសិទ្ធិមនុស្សជំរុញឲ្យជួយអ្នកដែលមិនអាចបង់ប្រាក់កម្ចីទៅគ្រឹះស្ថានហិរញ្ញវត្ថុ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកជំនាញថា វ៉ាក់សាំងបង្ការថ្មីៗ មិនអាចធានាថា អាចយកឈ្នះលើជំងឺកូវីដ១៩បានទេ។ រដ្ឋអាជ្ញាអ៊ីរ៉ង់និយាយថាមន្ត្រី១០នាក់ ត្រូវបានចោទប្រកាន់ ការបាញ់ទម្លាក់យន្តហោះអ៊ុយក្រែន។ អាល្លឺម៉ង់សា្វគមន៍ជំហរអាមេរិកលើការយកពន្ធដារក្រុមហ៊ុនថាជាជំហានឆ្ពោះទៅមុខដ៏ល្អ។ ទីផ្សារអនឡាញនៅមីយ៉ាន់ម៉ាផុសឡើងដើម្បីរកប្រាក់កម្រៃជួយការប្រឆាំងតវ៉ា។ ហ្សកដានីហាមការផ្សាយព័ត៌មានពីផែនការសម្ងាត់ដោយថាវាជាជម្លោះក្នុងរាជវង្សានុវង្ស។ ប្រធានាធិបតីអ៊ីស្រាអែលជ្រើសរើសលោក Netanyahu ឲ្យបង្កើតរដ្ឋាភិបាលថ្មីមួយ។ ក្រុមហ៊ុន Facebook និង Google ប្រកាសគម្រោងខ្សែកាបក្រោមសមុទ្រភ្ជាប់អាស៊ីនិងអាមេរិកខាងជើង។ អ្នកត្បាញកប្បាសនៅប្រទេសម៉ាលីបន្ថែមតម្លៃដល់«មាសស»៕