ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ២ មេសា ២០២១


ព័ត៌មានពេលព្រឹក៖ ២ មេសា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:30:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​កម្ពុជា​បន្ត​ស្លាប់​ដោយ​កូវីដ១៩ ខណៈ​រដ្ឋាភិបាល​បង្កើន​ការ​រឹត​ត្បិត​សកម្មភាព​សង្គម។ កម្ពុជា​និង​ចិន​ប្រកាស​ចំណង​ទាក់ទង​កាន់តែ​រឹងមាំ ក្រោយ​ទទួល​វ៉ាក់សាំង​កូវីដ១៩។ អាជ្ញាធរ​ភ្នំពេញ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ពេល​យប់​ ១៤ថ្ងៃ បើ​គ្មាន​ភារកិច្ច​ចាំបាច់ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Joe Biden បើក​កិច្ចប្រជុំ​គណៈ​រដ្ឋមន្រ្តី​លើក​ដំបូង។ ពាក្យ​សុំ​ជំនួយ​ថ្មី​របស់​អ្នក​អត់​ការងារ​ធ្វើ​នៅ​អាមេរិក​កើនឡើង​លើស​៧០​ម៉ឺន។ អង់គ្លេស​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ផល​ប្រយោជន៍​របស់​យោធា​មីយ៉ាន់ម៉ា។ អង្គការ​សុខភាព​ពិភពលោក​ថា ការ​ចាក់​វ៉ាក់សាំង​យឺតយ៉ាវ​នៅ​អឺរ៉ុប​មិន​អាច​ទទួល​យក​បាន។ កុមារ​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់ ៤នាក់ ក្នុង​ការ​បាញ់​ប្រហារ​នៅ​ការិយាល័យ​នៅ​រដ្ឋកាលីហ្វ័រញ៉ា។ បម្រាម​នានា​លើ​ភោជនីយដ្ឋាន កន្លែង​រៀបចំ​ពិធី និង​ការ​សម្តែង​ល្ខោន​ក្នុង​ទីក្រុង​ញូវយ៉ក ត្រូវ​បាន​បន្ធូរ។ អនាគត​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG