ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ១ មេសា ២០២១


ព័ត៌មានពេលព្រឹក៖ ១ មេសា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:30:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា។ របាយ​ការណ៍​ក្រសួង​ការបរទេស​អាមេរិក​៖ កម្ពុជា​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ។ កម្ពុជា​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ​ចំនួន​២នាក់​នៅ​ថ្ងៃ​ពុធ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​Joe Biden​ នឹង​ផ្សព្វផ្សាយ​​គម្រោង​​ហេដ្ឋារចនា​សម្ព័ន្ធ​​ដែល​មាន​ទឹក​ប្រាក់​២ទ្រី​លាន​ដុល្លារ។ វ៉ាក់សាំង​កូវីដ​១៩​​របស់​ក្រុម​ហ៊ុន ​Pfizer-BioNTech​ មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ទៅ​លើ​កុមារ។ សវនាការ​កាត់​ក្តី​​មន្ត្រី​ប៉ូលិស​ដែល​​ត្រូវ​បាន​ចោទ​ពី​បទ​សម្លាប់​លោក Floyd​ ចូល​ដល់​ថ្ងៃ​ទី​៣។ WHO ​ថា​ វ៉ាក់សាំង​កូវីដ​១៩​ របស់​ចិន​មាន​សុវត្ថិភាព​ប៉ុន្តែ​​នៅ​ខ្វះខាត​ទិន្នន័យ។ សកម្មជន​ថៃ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​ព្រះរាជ​អគ្គមហេសី។ វចនានុក្រម​បារាំង​ថ្មី​មាន​បញ្ចូល​ពាក្យ​ដែល​អ្នក​និយាយ​ភាសា​បារាំង​នៅ​លើ​ពិភពលោក​ប្រើ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG