ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា តុលាការកម្ពុជាចោទប្រកាន់បុរសម្នាក់ដោយប្រើច្បាប់កូវីដលើកដំបូង ពាក់ព័ន្ធនឹងការអធិប្បាយកុំឲ្យចាក់វ៉ាក់សាំងចិន។ អង្គការសហប្រជាជាតិតែងតាំងបញ្ញវន្តថៃជើងចាស់ ឱ្យឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា។ សហរដ្ឋអាមេរិកការពារគម្រោងព្រៃឡង់បៃតងនិងប្តេជ្ញាបង្កើនការផ្សារភ្ជាប់ជាមួយសហគមន៍ល្បាតព្រៃ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ឥណ្ឌានិងសហរដ្ឋអាមេរិក សន្យាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដោយផ្តោតលើប្រទេសចិន។ អង់គ្លេសនិងសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា។ ហ្វីលីពីនបង្ហាញការព្រួយបារម្ភដល់អគ្គរដ្ឋទូតចិនអំពីវត្តមាននាវារបស់ចិននៅសមុទ្រចិនខាងត្បូង។ ព្រែកជីកស៊ុយអេស្ទះចរាចរណ៍ពេញមួយថ្ងៃ ក្នុងការស្ទះនៅថ្ងៃទី២។ ជនជាតិ Uyghurs រាប់រយនាក់តវ៉ាប្រឆាំងទស្សនកិច្ចរបស់រដ្ឋមន្រ្តីចិននៅតួកគី៕
កម្មវិធីនីមួយៗ
-
០៤ មិនា ២០២៦វិទ្យុពេលព្រឹក
-
០៣ មិនា ២០២៦វិទ្យុពេលព្រឹក
-
០២ មិនា ២០២៦វិទ្យុពេលព្រឹក
-
០១ មិនា ២០២៦វិទ្យុពេលព្រឹក
-
២៨ កុម្ភៈ ២០២៦វិទ្យុពេលព្រឹក
-
២៧ កុម្ភៈ ២០២៦វិទ្យុពេលព្រឹក