ព័ត៌មានអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលជំរុញឲ្យរកយុត្តិធម៌រឿងប្រើហិង្សាក្នុងគ្រួសារ ខណៈលោក ឌួង ឆាយ បួសជាសង្ឃ។ បណ្តាញសហគមន៍ព្រៃឡង់រិះគន់ទីភ្នាក់ងារអាមេរិក USAID និងបារម្ភពីការបន្តបាត់បង់ព្រៃ។ ក្រោយប្រតិកម្មពីម្ចាស់ជំនួយ រដ្ឋាភិបាលទម្លាក់ចោលគម្រោងអភិវឌ្ឍន៍ក្បែរតំបន់អង្គរ។ អ្នកវិភាគកិច្ចការតំបន់ថាលោក Biden នឹង កៀរគរសម្ព័ន្ធមិត្តខ្លាំងឡើងក្នុងរឿងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ជួបជាមួយទីប្រឹក្សាអន្តោប្រវេសន៍ ខណៈគណៈប្រតិភូធ្វើទស្សនកិច្ចនៅរដ្ឋ Texas។ ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ស្នាក់នៅផ្ទះជាផ្នែកមួយនៃកូដកម្មស្ងាត់ស្ងៀមប្រឆាំងរបបយោធា។ ក្រុមបាតុករថៃប្រឆាំងបម្រាមប៉ូលិស ដោយប្រមូលផ្តុំគ្នានៅទីក្រុងបាងកកដើម្បីទាមទារកំណែទម្រង់របបរាជាធិបតេយ្យ។ ចិនចោទសហភាពអឺរ៉ុបថា «លាក់ពុត» រឿងជនជាតិ Uyghur។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken គាបសង្កត់តួកគីអំពីការប្រើមីស៊ីលរុស្ស៊ី៕