បទសម្ភាសន៍ VOA៖ លោក សម រង្ស៊ី ជឿថាលោក បៃដិន អឺរ៉ុបនិង អ.ស.ប នឹងជួយដោះស្រាយនយោបាយកម្ពុជា
មេដឹកនាំគណបក្សសង្គ្រោះជាតិមួយរូបដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគឺលោក សម រង្ស៊ី រំពឹងថា គោលនយោបាយរបស់លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី និងជំហររបស់សហភាពអឺរ៉ុប ហើយនិងអង្គការសហប្រជាជាតិ (អ.ស.ប) នឹងជួយដល់ស្ថានការណ៍នយោបាយនៅកម្ពុជា។ លោកថ្លែងយ៉ាងដូច្នេះ តែប៉ុន្មានថ្ងៃក្រោយពេលតុលាការកម្ពុជាបានកាត់ទោសរូបលោកនិងមេដឹកនាំជាន់ខ្ពស់ ៨ រូបទៀត ឲ្យជាប់ពន្ធនាគារ ពី២០ ឆ្នាំ ដល់២៥ ឆ្នាំ ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ដែលតាមច្បាប់មិនអាចចូលធ្វើនយោបាយបាយនោះឡើយបើគ្មានការលើកលែងទោស។ លោក សុខ ខេមរា នៃ VOA ជួបសម្ភាសន៍តាមទូរស័ព្ទជាមួយលោក សម រង្ស៊ី ពីប្រទេសបារាំង៕