ព័ត៌មានអំពីកម្ពុជាមានដូចជា សហជីពបារម្ភថាការធ្វើដំណើរទៅស្រុកកំណើតរបស់កម្មករនៅថ្ងៃចូលឆ្នាំខ្មែរ នាំឲ្យឆ្លងរាលដាលជំងឺកូវីដ១៩។ រដ្ឋាភិបាលស្នើអ្នកអភិវឌ្ឍន៍អចលនទ្រព្យឲ្យបន្ធូរបន្ថយការបង់រំលស់ប្រចាំខែ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា របបយោធាមីយ៉ាន់ម៉ានិយាយការពារការបង្ក្រាប និងប្តេជ្ញាបញ្ឈប់ភាពអនាធិបតេយ្យ។ អង្គការសហប្រជាជាតិថាមនុស្ស១៥នាក់ស្លាប់និងបាត់ខ្លួន៤០០នាក់នៅក្នុងអគ្គីភ័យនៅជំរំជនភៀសខ្លួន Rohingya ក្នុងប្រទេសបង់ក្លាដែស។ ទីភ្នាក់ងារត្រួតពិនិត្យទិន្នន័យរបស់អាមេរិកចោទសួរពីសុក្រិតភាពនៃទិន្នន័យរបស់ក្រុមហ៊ុន AstraZeneca។ វៀតណាមអនុម័តឲ្យចាក់វ៉ាក់សាំង Sputnik V របស់រុស្ស៊ី សម្រាប់បង្ការជំងឺកូវីដ១៩។ លោក Biden ទៅរដ្ឋ Ohio ដើម្បីប្រារព្ធខួបលើកទី១១ ឆ្នាំនៃកម្មវិធីសុខភាព Obamacare។ ក្រុមអ្នកជំនាញថា ទំនងជាមានការបន្តគោលនយោបាយទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ជាជាងមានការកែប្រែ៕