ព័ត៌មានអំពីកម្ពុជាមានដូចជា ក្នុងទិវាព្រៃឈើអន្តរជាតិ រដ្ឋាភិបាលនិងប្រជាសហគមន៍ខ្វែងគំនិតគ្នារឿងល្បាតព្រៃឡង់។ ក្រសួងធម្មការស្នើតុលាការចាត់វិធានការផ្លូវច្បាប់លើលោក ផែង វណ្ណៈ ទោះមានការសុំទោសរួចហើយ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋសភាសហរដ្ឋអាមេរិកអនុម័តសំណើច្បាប់ថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ សហភាពអឺរ៉ុបអនុម័តការដាក់ទណ្ឌកម្មលើប្រទេសចិននិងមីយ៉ាន់ម៉ា។ លោក Biden និងអ្នកស្រី Harris ថ្កោលទោសការរើសអើងជាតិសាសន៍នៅសហរដ្ឋអាមេរិក។ សកម្មជនប្រជាធិបតេយ្យដែលត្រូវបានដោះលែងពីពន្ធនាគារចិនមកជាប់ក្នុងមន្ទីរឃុំឃាំងនៅហុងកុង។ ចិនថា កប៉ាល់ក្នុងសមុទ្រមានជម្លោះគឺជា «ទូកនេសាទ» បន្ទាប់ពីការតវ៉ារបស់ហ្វីលីពីន។ ការប៉ះទង្គិចគ្នានៅទីក្រុង Bristol ប្រទេសអង់គ្លេសធ្វើឱ្យប៉ូលិស ២០ នាក់រងរបួស៕