លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន AstraZeneca
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលភាគច្រើនមានវ័យលើស៦០ឆ្នាំ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដែលទទួលស្គាល់ដោយអង្គការ WHO។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសដំបូងក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចដែលបានទទួលវ៉ាក់សាំង តាមរយៈកម្មវិធីផ្តល់វ៉ាក់សាំងកូវីដ១៩ជាសាកល របស់កូវ៉ាក់ (COVAX) នៃអង្គការសុខភាពពិភពលោក។ យន្តការCOVAX នឹងផ្តល់វ៉ាក់សំាងសរុប៧លានដូសមកឲ្យកម្ពុជា។ លោក អូន ឆេងប៉រ កញ្ញា ហ៊ាន សុជាតា និងអ្នកនាង ខាន់ សុគុំមនោ រាយការណ៍ឲ្យវីអូអេ ពីរាជធានីភ្នំពេញ។