ព័ត៌មានអំពីកម្ពុជាមានដូចជា អង្គការសិទ្ធិមនុស្ស Human Rights Watch ស្នើ EU ដាក់ទណ្ឌកម្មឧត្តមសេនីយ៍១២នាក់។ មន្រ្តីសុខាភិបាលថា ថវិកាសប្បុរសជនទុកសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ នៅពេលក្រោយ បន្ថែមលើវ៉ាក់សាំងជំនួយ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការសហប្រជាជាតិថា តម្លៃស្បៀងអាហារនិងប្រេងឥន្ធនៈនៅមីយ៉ាន់ម៉ាបានកើនឡើងក្រោយរដ្ឋប្រហារយោធា។ សហរដ្ឋអាមេរិកការពារវិធានការរបស់ខ្លួនចំពោះការកើនឡើងនៃចំនួនកុមារចំណាកស្រុកនៅព្រំដែនភាគនិរតី។ ក្រុមហ៊ុន Moderna ប្រកាសចាប់ផ្តើមសាកល្បងវ៉ាក់សាំងកូវីដ១៩ លើកុមារ។ និយតករឱសថរបស់សហភាពអឺរ៉ុបមាន «ជំនឿមុតមាំ» លើប្រយោជន៍ដែលទទួលបានពីវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca។ អង្គការសុខភាពពិភពលោកថា របាយការណ៍អំពីប្រភពនៃជំងឺកូវីដ១៩ ទំនងជានឹងចេញផ្សាយនៅសប្តាហ៍ក្រោយ។ សហរដ្ឋអាមេរិកបន្ថយទំហំសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង៕