ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ១៦ មីនា ២០២១


ព័ត៌មានពេលព្រឹក៖ ១៦ មីនា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:29:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក​ ហ៊ុន សែន ស្នើ​អាជ្ញាធរ​ខេត្ត​ពិចារណា​ផ្អាក​ពិធី​មង្គលការ​និង​ការ​ជួបជុំ​មនុស្ស​ច្រើន។ ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​កាត់​ផ្តាច់​ការ​ឆ្លង​កូវីដ​១៩ ក្នុង​រយៈ​ពេល​២​សប្តាហ៍។ កម្ពុជា​ព្យាយាម​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​ដោយ​ជំនួស​នឹង​​រូបិយបណ្ណ​ឌីជីថល។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​កូនៗ​របស់​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា។ រយៈពេល​មួយ​ឆ្នាំ សហរដ្ឋ​អាមេរិក​ព្យាយាម​ទប់ស្កាត់​ជំងឺ​រាតត្បាត។ រដ្ឋមន្ត្រី​ការបរទេស​និង​ការពារ​ជាតិ​អាមេរិក​ធ្វើ​ដំណើរ​ដល់​ជប៉ុន ក្នុង​ដំណើរ​ទស្សនកិច្ច​ពង្រឹង​សម្ព័ន្ធភាព​នៅ​ទ្វីប​អាស៊ី។ ចិន «បារម្ភ​ជា​ខ្លាំង» អំពី​សុវត្ថិភាព​ពលរដ្ឋ​ខ្លួន​នៅ​មីយ៉ាន់ម៉ា ក្រោយ​មាន​ការ​វាយ​ប្រហារ​លើ​រោងចក្រ​ខ្លួន​នៅ​ទីនោះ។ អ៊ីរ៉ង់​ថាការ​សម្របសម្រួល​គឺ​ត្រូវការ​ចាំបាច់​ដើម្បី​បញ្ចប់​ភាព​ជាប់​គាំង​នៃ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ មេដឹកនាំ​បាតុកម្ម​នៅ​ថៃ​ឡើង​តុលាការ​ពី​បទ​បង្ក​ការ​បះបោរ​និង​ប្រមាថ​ព្រះមហាក្សត្រ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG