ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សភាអឺរ៉ុបអំពាវនាវឲ្យមានការផ្សះផ្សាជាតិនៅកម្ពុជា ខណៈមិនមានដំណោះស្រាយនយោបាយ។ លោក ប៉ុក ថន អ្នកកែទម្រង់ប្រព័ន្ធអប់រំកម្ពុជានិងមេដឹកនាំសហគមន៍ខ្មែរអាមេរិកាំងដ៏ឆ្នើម ទទួលមរណភាពដោយជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមប្រទេស ៤ «Quad» ដាក់គោលដៅបង្កើនផលិតកម្មវ៉ាក់សាំងដល់មួយពាន់លានដូសសម្រាប់អាស៊ីអាគ្នេយ៍។ វិធីដែលទីបំផុតប្រទេសហ្វីលីពីនអាចគ្រប់គ្រងជំងឺកូវីដ១៩។ បាតុករក្រៅប្រទេសកំណើតនៅសហរដ្ឋអាមេរិកនិងកាណាដា គាំទ្ររដ្ឋាភិបាលអេត្យូពីដោះស្រាយជម្លោះតំបន់ Tigray។ អង្គការសហប្រជាជាតិថា កូវីដ១៩ រារាំងសិទ្ធិគ្រប់គ្រងការបន្តពូជក្នុងប្រទេសចំនួន ១១៥ ដែលមានប្រាក់ចំណូលទាបនិងមធ្យម។ ការផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅប៉ាគីស្ថាន បានសម្លាប់កម្មកររ៉ែ ៦ នាក់។ បន្ទាប់ពីបានទប់ស្កាត់ជំងឺកូវីដ១៩ តំបន់អាស៊ីបូព៌ាមានភាពយឺតយ៉ាវខាងវ៉ាក់សាំង៕