ព័ត៌មានអំពីកម្ពុជាមានដូចជា លោក សម រង្ស៊ី ចាត់ទុកការកាត់ទោសពាក់ព័ន្ធនឹងដំណើរមាតុភូមិនិវត្តន៍ជាល្បិចលោក ហ៊ុន សែន។ មេបក្សប្រឆាំងលោកសម រង្ស៊ី ច្រានចោលសាលក្រមតុលាការ ដោយចាត់ទុកថា«គួរឲ្យអស់សំណើច»។ ក្រុមជនខិលខូចបង្កើតព័ត៌មានលក់វ៉ាក់សាំងកូវីដនៅកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហភាពអឺរ៉ុបនឹងស្នើឲ្យមានលិខិតឆ្លងដែនសម្រាប់អ្នកចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ។ អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិចង់ឲ្យមានការស៊ើបអង្កេតអន្តរជាតិលើករណីបំពុលលោក Alexei Navalny។ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ ៤៧ នាក់ ក្នុងទីក្រុងហុងកុង ឡើងតុលាការដើម្បីទទួលការចោទប្រកាន់ពីបទវិទ្ធង្សនា។ ការស្ទង់មតិអន្តរជាតិមួយបង្ហាញថា ការគាំទ្រការចាក់វ៉ាក់សាំងកូវីដ១៩ កំពុងកើនឡើង។ សហរដ្ឋអាមេរិកចូលរួមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឡើងវិញ៕