ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រុមសិទ្ធិមនុស្ស៖ រដ្ឋាភិបាលកាន់តែមានអំណាចច្រើនគ្រប់គ្រងអ៊ិនធឺណិត ក្រោយបង្កើតអនុក្រឹត្យចម្រូងចម្រាសមួយ។ កម្ពុជាបដិសេធការលើកឡើងថា ច្បាប់ថ្មីបង្កើតការគ្រប់គ្រងអ៊ីនធឺណិតតាមបែបចិន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសអ្នកមានសន្យាផ្តល់វ៉ាក់សាំងកូវីដ១៩ ឲ្យប្រទេសក្រីក្រ។ វិមានក្រឹមឡាំងទទួលស្វាគមន៍កាយវិការរបស់សហរដ្ឋអាមេរិកសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ អាមេរិកត្រឡប់ទៅចូលរួមកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស។ មនុស្សរាប់លាននាក់នៅរដ្ឋ Texas និងភាគខាងត្បូងកំពុងតស៊ូរស់ដោយគ្មានកម្ដៅ និងទឹក។ ក្រុមរដ្ឋមន្រ្តីសហភាពអឺរ៉ុបនឹងជួបជាមួយជំនួយការមេដឹកនាំប្រឆាំងនៅរុស្ស៊ី នៅថ្ងៃអាទិត្យ។ ប្រជាជននីហ្សេរីយ៉ាអបអរនាយិកាថ្មីនៃអង្គការពាណិជ្ជកម្មពិភពលោក ខណៈអ្នកជំនាញនិយាយថា មានការងារធំៗនៅចំពោះមុខ និងព័ត៌មានផ្សេងៗទៀត៕