ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលអនុម័តអនុក្រឹត្យច្រកទ្វារអ៊ិនធឺណិតជាតិ ខណៈមានការព្រួយបារម្ភអំពីការរឹតត្បិត។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ៊ីរ៉ង់ទាមទារឲ្យរដ្ឋបាលលោក Biden ធ្វើ «សកម្មភាពជាជាងពាក្យសម្ដី» ដើម្បីស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ប្រទេសអឺរ៉ុប ៣ និងសហរដ្ឋអាមេរិកនឹងពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ អគ្គលេខាធិការអង្គការសហប្រជាជាតិជំរុញឲ្យមានផែនការចាក់វ៉ាក់សាំងកូវីដ១៩ ជាសាកល។ តៃវ៉ាន់ថា «សម្ពាធនយោបាយ» បង្អាក់ដល់កិច្ចព្រមព្រៀងទិញវ៉ាក់សាំងកូវីដ១៩ របស់ខ្លួន។ ចក្រភពអង់គ្លេសអនុញ្ញាតឲ្យមានការពិសោធន៍លើមនុស្សជាលើកដំបូងដើម្បីសិក្សាពីផលប៉ះពាល់នៃជំងឺកូវីដ១៩។ ពលរដ្ឋចំណាកស្រុកមីយ៉ាន់ម៉ាដែលរស់នៅឆ្ងាយពីស្រុកសោកស្តាយដែលក្រុមយោធាដណ្តើមក្តោបក្តាប់អំណាចនិងបារម្ភពីមហន្តរាយសេដ្ឋកិច្ចជាតិ។ សហរដ្ឋអាមេរិកអាចឈប់ប្រើពាក្យ«ជនបរទេស»នាពេលខាងមុខ៕