ព័ត៌មានអំពីកម្ពុជាមានដូចជា អធិការស្រុកកំរៀងត្រូវព្យួរតួនាទី ក្រោយផ្ទុះករណីពលករឆ្លងដែនមិនធ្វើចត្តាឡីស័ក។ ទឹកទន្លេមេគង្គធ្លាក់ចុះដល់កម្រិត«ព្រួយបារម្ភ» ខណៈមានការអំពាវនាវឲ្យចិនផ្តល់ទិន្នន័យទំនប់វារីអគ្គិសនី។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មេធាវីថា អ្នកស្រី Suu Kyi នឹងឡើងតុលាការនៅថ្ងៃអង្គារនេះនិងថ្ងៃពុធស្អែក។ ប្រធានាធិបតីតួកគីចោទសហរដ្ឋអាមេរិកថាបានគាំទ្រ «ពួកភេរវជន» ក្នុងប្រទេសអ៊ីរ៉ាក់។ វៀតណាមបញ្ជាឲ្យពលរដ្ឋស្ថិតនៅក្នុងផ្ទះក្នុងតំបន់ដែលមានការឆ្លងជំងឺកូវីដ១៩ខ្លាំង។ សហរដ្ឋអាមេរិកបា្ររព្ធទិវាប្រធានាធិបតីកាលពីថ្ងៃចន្ទ។ ការគំរាមកំហែងភេរវកម្មក្នុងស្រុកនៅមានកម្រិតខ្ពស់ ក្រោយកុបកម្មនៅវិមានរដ្ឋសភាសហរដ្ឋអាមេរិក។ អ្នកកាសែតស៊ីមបាវ៉េដែលធ្លាប់ត្រូវបានចាប់ខ្លួនច្រើនដងងាកទៅតវ៉ាតាមរយៈតន្ត្រី៕