ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ខ្លឹមសារសន្ទនាឯកជនលើបណ្តាញសង្គមគ្របដណ្តប់សវនាការជុំទីពីររបស់លោក រ៉ុង ឈុន។ កម្ពុជាផ្អាកសមយុទ្ធរួម «នាគមាស» ជាមួយចិននៅឆ្នាំ ២០២១។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា កសិករឥណ្ឌាដែលកំពុងបាតុកម្ម បំបែកចូលបន្ទាយប្រវត្តិសាស្ត្រ Red Fort។ រដ្ឋមន្រ្តីការពារជាតិអាមេរិកថ្មី ផ្លាស់ប្តូរក្រុមប្រឹក្សាភិបាលការពារជាតិនិងបណ្តេញអ្នកស្មោះត្រង់នឹងលោក ត្រាំ។ អ្នកស្រី Aung San Suu Kyi ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់អាហរណ៍នីហរណ៍របស់ប្រទេសមីយ៉ាន់ម៉ា។ សាកលវិទ្យាល័យ Oxford បញ្ជាក់ថា វ៉ាក់សាំងក្រុមហ៊ុន AstraZeneca កាត់បន្ថយការចម្លងវីរុសកូរ៉ូណា។ ការបាញ់បង្ហោះយានអវកាស SpaceX Rocket Prototype ទទួលបរាជ័យក្នុងពេលបាញ់សាកល្បង។ មរណភាពលោកអនុសេនីយឯក «Tom» នៅចក្រភពអង់គ្លេស ធ្វើឲ្យមានការសោកស្តាយនិងកោតសរសើរយ៉ាងច្រើន៕