ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ៣ កុម្ភៈ ២០២១


ព័ត៌មានពេលព្រឹក៖ ៣ កុម្ភៈ ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:29:58 0:00

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​កម្ពុជា​រក​វិធី​ឆ្លើយតប​នឹង​ការ​តវ៉ា​របស់​វៀតណាម​រឿង​ហាម​នាំ​ចូល​ត្រី។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​យោធា​ដណ្តើម​អំណាច​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​ចាប់​ឃុំ​ក្រុម​មេដឹកនាំ​ស៊ីវិល។ តុលាការ​ក្រុង​មូស្គូ​ចេញ​សាលក្រម​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​រុស្ស៊ី​លោក Navalny ជាប់​ពន្ធនាគារ​ជាង​២ឆ្នាំកន្លះ។ សមាជិក​សភា​ជា​ច្រើន​រយ​នាក់​​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បាន​​ឃុំឃាំង​ក្នុង​ផ្ទះ​ បន្ទាប់​ពី​​រដ្ឋ​ប្រហារ​​ដោយ​ក្រុម​យោធា។ លោក Biden នឹង​ធ្វើការ​ផ្លាស់ប្តូរ​គោល​នយោបាយ​អន្តោប្រវេសន៍​របស់​លោក Trump។ វៀតណាម​បញ្ជាក់​ថា​ការ​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ចុងក្រោយ​បង្អស់​មាន​វត្តមាន​វីរុស​វិវត្តន៍​ថ្មី​មក​ពី​អង់គ្លេស ដែល​ឆ្លង​ខ្លាំង​ជាង​មុន។ ប្រធាន​កីឡា​អូឡាំពិក​ក្នុង​ទី​ក្រុង​តូក្យូ​ថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​នឹង​ដំណើរ​ការ​តាម​ការ​គ្រោង​ទុក​ បើ​ទោះ​ជា​មាន​​​ជំងឺ​កូវីដ១៩ក្ដី។ អង្គការ​សហប្រជាជាតិ​​ស្នើ​​រក​ជំនួយ​បន្ទាន់​​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​រងគ្រោះ​ដោយ​ភាព​អត់ឃ្លាន​​និង​ជំងឺ​កូវីដ​នៅ​ម៉ាដាហ្គាស្កា។ វៀតណាម​ចាប់​សកម្មជន​បរិស្ថាន​ដាក់​គុក​៧​ឆ្នាំ​ចំពោះ​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក៕        

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG