ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលកម្ពុជាហៅរដ្ឋប្រហារនៅមីយ៉ាន់ម៉ាថាជា«កិច្ចការផ្ទៃក្នុង»។ វត្ថុបុរាណជាង១០០នឹងត្រូវបញ្ជូនមកកម្ពុជាវិញ ក្រោយត្រូវកាន់កាប់ដោយអ្នកជំនាញដែលត្រូវចោទប្រកាន់ថាបានលួចវត្ថុបុរាណខ្មែរ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតសម្ដែងការព្រួយបារម្ភអំពីស្ថានភាពនៅមីយ៉ាន់ម៉ា។ លោក Nguyen Phu Trong ដែលជាអ្នកប្រឆាំងអំពើពុករលួយ ជាប់ឆ្នោតជាមេដឹកនាំបក្សកុម្មុយនីស្តវៀតណាមជាថ្មី។ ក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការ WHO បានទៅពិនិត្យមើលផ្សារដែលមានផ្ទុះករណីឆ្លងជំងឺកូវីដ១៩ ដំបូងនៅក្រុង Wuhan។ រដ្ឋមន្ត្រីការបរទេសអាមេរិករិះគន់រុស្សី ហើយថាអាចមានទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងផងដែរ។ លោក Trump ប្រកាសអំពីក្រុមមេធាវីថ្មីដែលតំណាងឲ្យលោកក្នុងសំណុំរឿងចោទប្រកាន់របស់សភា។ សីតុណ្ហភាពសាកលកើនឡើងជាងមុនដោយបង្កើនល្បឿនការប្រែប្រួលអាកាសធាតុ៕