ព័ត៌មានអំពីកម្ពុជាមានដូចជា ចៅក្រមសួរនាំអតីតមន្ត្រីបក្សជំទាស់រឿងប៉ុនប៉ង«ចាប់ខ្លួន»នាយករដ្ឋមន្ត្រី។ ស្ថាប័នឃ្លាំមើលថា ទោះឡើងពិន្ទុបន្ដិច ក៏កម្ពុជានៅតែពុករលួយជាងគេនៅអាស៊ាន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា កញ្ចប់ថវិកាជំនួយសម្រាប់កូវីដ១៩ គឺជាការធ្វើតេស្តថាតើលោក Biden និងសភាអាចធ្វើបានឬយ៉ាងណា។ លោក Biden នឹងអនុញ្ញាតឲ្យមានរយៈពេលពិសេស សម្រាប់ពលរដ្ឋចុះឈ្មោះទទួលបានការធានារ៉ាប់រងសុខភាព។ គណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាថា គ្មានការលួចបន្លំសន្លឹកឆ្នោតទេ ក្រោយយោធាព្រមានចាត់វិធានការ។ តុលាការកំពូលប៉ាគីស្ថានសម្រេចឲ្យជនសង្ស័យសំខាន់នៅក្នុងឃាតកម្មអ្នកកាសែតអាមេរិករួចខ្លួន។ រដ្ឋមន្ត្រីការពារប្រទេសថ្មីរបស់អាមេរិកថា អាល្លឺម៉ង់«មានតម្លៃខ្លាំងណាស់» ក្នុងនាមជាអ្នកទទួលកងកម្លាំងអាមេរិក។ មន្ត្រីកីឡាជាន់ខ្ពស់ម្នាក់នៅក្រិកលាលែងពីតំណែង បន្ទាប់ពីមានការចោទប្រកាន់ពីបទល្មើសរំលោភសេពសន្ថវៈ៕