ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ប្រឈមគ្រោះថ្នាក់ស្រួចស្រាល់ ក្រុមអភិរក្សប្រឹងជួយសត្វអម្បូរក្រចកចំពាមដែលជិតផុតពូជ។ លោក ហ៊ុន សែន ថា កម្ពុជាមិនអាចរង់ចាំវ៉ាក់សាំងកូវីដ១៩ ដែលទទួលស្គាល់ដោយ WHO ទេ ខណៈរើសយកវ៉ាក់សាំងចិន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Schumer ថា រដ្ឋសភាអាមេរិកនឹងបញ្ជូនសំណុំរឿងប្តឹងទម្លាក់លោក Trump ទៅព្រឹទ្ធសភានៅថ្ងៃច័ន្ទ។ លោក Austin ទទួលបានការតែងតាំងពីព្រឹទ្ធសភាអាមេរិកក្លាយជារដ្ឋមន្ត្រីការពារប្រទេសស្បែកខ្មៅទីមួយ។ លោក Biden ចេញបទបញ្ជាប្រធានាធិបតីដើម្បីដោះស្រាយបញ្ហាសន្ដិសុខស្បៀងអាហារនិងហិរញ្ញវត្ថុ។ រដ្ឋាភិបាលក្រុងមូស្គូស្វាគមន៍ផែនការរបស់សហរដ្ឋអាមេរិកក្នុងការបន្តសន្ធិសញ្ញានុយក្លេអ៊ែរ។ ក្រុមរដ្ឋឥស្លាមអះអាងថាបានវាយប្រហារអត្តឃាតនៅក្នុងរដ្ឋធានីនៃប្រទេសអ៊ីរ៉ាក់។ វៀតណាមកាត់ទោសសកម្មជនបរិស្ថានម្នាក់ឲ្យជាប់ពន្ធនាគារ៧ឆ្នាំចំពោះការបង្ហោះសាររិះគន់លើ Facebook៕