ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ២២ មករា ២០២១


ព័ត៌មានពេលព្រឹក៖ ២២ មករា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:30:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ការយល់ឃើញចម្រុះរបស់អ្នកពាក់ព័ន្ធនៅកម្ពុជា ក្រោយលោក Biden ថ្លែងសារនយោបាយ ពេលចូលកាន់តំណែងប្រធានាធិបតីអាមេរិក។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Trump ចាកចេញពីរដ្ឋធានីទាំងព្រលឹម ហើយរៀបរាប់ពីសមិទ្ធិផលរបស់លោក។ សម្ព័ន្ធមិត្តអឺរ៉ុបរបស់អាមេរិកស្វាគមន៍ប្រធានាធិបតី Biden ខណៈមានឧបសគ្គច្រើននៅខាងមុខ។ សហរដ្ឋអាមេរិកសន្យាចូលរួមជាមួយកម្មវិធីចាក់វ៉ាក់សាំងកូវីដ១៩ ជាសាកលរបស់អង្គការសុខភាពពិភពលោក។ ចិនអំពាវនាវឲ្យមានទំនាក់ទំនងប្រសើរឡើងវិញជាមួយសហរដ្ឋអាមេរិកក្រោមរដ្ឋបាលថ្មីរបស់លោក Biden។ បេសកជនអាមេរិកលោក Kerry អំពាវនាវឲ្យបង្កើនល្បឿនវិធានការទប់ទល់ការប្រែប្រួលអាកាសធាតុ។ អ្នកស្រី Merkel សម្លឹងឃើញការយល់ស្របទូលំទូលាយជាងមុនជាមួយរដ្ឋបាលរបស់លោក Biden។ សមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យថា គេមានសំឡេងគ្រប់គ្រាន់ក្នុងការបោះឆ្នោតលើកលែងករណីលោក Austin ឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកថ្មី។ និយ័តករថៃអនុញ្ញាតឲ្យប្រើក្នុងគ្រាបន្ទាន់នូវវ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន AstraZenca៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG