លោក Trump ប្រាប់ក្រុមបាតុករឲ្យ«ត្រឡប់ទៅផ្ទះវិញ»
ក្រោយពីក្រុមអ្នកគាំទ្រនាំគ្នាសម្រុកចូលដោយហិង្សាទៅក្នុងវិមានសភាសហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហោះសារមួយលើ Twitter អំពាវនាវឲ្យពួកគេ«ត្រឡប់ទៅផ្ទះវិញដោយសន្ដិវិធី»។ បាតុករនាំគ្នាឡោមព័ទ្ធវិមានសភាដើម្បីបង្អាក់ដល់សម័យប្រជុំពេញអង្គរបស់សភាទាំងពីរថ្នាក់ ដើម្បីបញ្ជាក់ជាផ្លូវការចុងក្រោយបង្អស់ទៅលើជ័យជម្នះរបស់លោក Joe Bidenនៅក្នុងការបោះឆ្នោតប្រធានាធិបតី៕