ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការបញ្ចប់ការស៊ើបអង្កេតលើព្រះអង្គ លួន សុវ៉ាត ពីបទ«រំលោភសេពសន្ថវៈ» និង«បរិហារកេរ្តិ៍ជាសាធារណៈ»។ ពលរដ្ឋមួយចំនួនស្ទាក់ស្ទើរចាក់វ៉ាក់សាំងកូវីដរបស់ចិន ខណៈលោក ហ៊ុន សែន ប្រាប់ឲ្យទុកចិត្ត។ ចំណែកឯព័ត៌មានអន្តរជាតិវិញមានដូចជា ពិធីសច្ចាប្រណិធានចូលកាន់តំណែងរបស់លោក Biden នឹងខុសពីពិធីមុនៗកន្លងមក។ លោក Biden បង្ហាញរបៀបវារៈថ្ងៃដំបូងរបស់លោកសម្រាប់ពេលចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។ លោក Fauci ថា ផែនការរបស់លោក Biden ក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យបាន ១០០ លាននាក់ក្នុង ១០០ ថ្ងៃដំបូង គឺអាចទៅរួច។ ប្រធានអង្គការសុខភាពពិភពលោកព្រមានពីភាពមិនស្មើគ្នានៅក្នុងការចែកចាយវ៉ាក់សាំងកូវីដ១៩ ជាសកល។ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិទាមទារឲ្យដោះលែងមេដឹកនាំគណបក្សប្រឆាំងរុស្ស៊ីជាបន្ទាន់។ ប៉ូលិសអាល្លឺម៉ង់បង្កើនកិច្ចសហប្រតិបត្តិការឆ្លងព្រំដែនប្រឆាំងនឹងការរត់ពន្ធមនុស្សពីវៀតណាម៕