ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកនយោបាយប្រឆាំង តស៊ូការទូតដើម្បីបង្កើតបក្សឡើងវិញ តែនៅមិនទាន់មានភាពប្រាកដនិយម។ ចំណែកឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមអ្នកវិភាគនិយាយថា កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងកូរ៉ខាងជើងស្ថិតនៅត្រង់ «ចំណុចរបត់»។ ការសិក្សាថ្មីបង្ហាញថា ព្រៃអាម៉ាហ្សូនចំនួន ៨% ត្រូវបានកាប់បំផ្លាញចាប់តាំងពីឆ្នាំ២០០០មក។ បញ្ហាប្រឈមដ៏ធំបំផុតរបស់លោក Joe Biden ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក គឺធ្វើឲ្យគណបក្សប្រជាធិបតេយ្យរួបរួមគ្នា៕