ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ព្រមាន«មិនអត់ឱន»ឲ្យអ្នកសារព័ត៌មានណាដែលបំពានច្បាប់និងមិនគោរពវិជ្ជាជីវៈ។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោកPompeo និយាយការពារការផ្លាស់ប្តូរនៅ USAGM ក្រោមថ្នាក់ដឹកនាំដែលលោក Trump តែងតាំង។ លោក Biden នឹងប្រកាសពីផែនការសង្គ្រោះនិងប្រឆាំងវីរុសកូរ៉ូណា។ តុលាការជាន់ខ្ពស់កូរ៉េខាងត្បូងរក្សាទុកទោសជាប់ពន្ធនាគាររបស់អ្នកស្រី Park អតីតប្រធានាធិបតី។ អគ្គិភ័យបំផ្លាញផ្ទះរាប់រយខ្នងក្នុងជំរំជនភៀសខ្លួន រ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដេស។ ប៉ូលិសក្នុងទីក្រុងប៊ុ្រចសែលចាប់អ្នកប្រឆាំងតវ៉ា១១៦នាក់ ជុំវិញការស្លាប់បុរសស្បែកខ្មៅម្នាក់ និងព័ត៌មានផ្សេងៗទៀត៕