ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ១២ មករា ២០២១


ព័ត៌មានពេលព្រឹក៖ ១២ មករា ២០២១
សូម​រង់ចាំ

No media source currently available

0:00 0:29:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗ​អំពីកម្ពុជា​មាន​ដូចជា បវេសនកាល​ថ្មី​​នៅ​កម្ពុជា​ចាប់​ផ្ដើម​ ខណៈ​ទិន្នន័យ​បឋម​បង្ហាញ​ថា​​សិស្ស​ធ្លាក់​ចុះ​ជិត​២​ម៉ឺន​នាក់។​ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ថៃ​ប្រឈម​នឹង​វិបត្តិ​ទ្វេ​ក្នុង​ឆ្នាំ២០២០ ​គឺ​ជំងឺរាតត្បាត​និង​បញ្ហា​នយោបាយ។ កិច្ចសន្ទនា VOA អំពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​មក​កាន់​ទីស្នាក់ការ​ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក Biden នឹង​តែងតាំង​អតីត​មន្ត្រី​ការទូត​ជើង​ចាស់​លោក William Burns ឲ្យ​ធ្វើ​ជា​នាយក​ទីភ្នាក់ងារ CIA។ អ្នក​តវ៉ា​នៅ​ហុងកុង​មាន​ប្រតិកម្ម​តប​ទៅ​នឹង​ការ​ប្រៀបធៀប​របស់​ចិន​រវាង​ព្រឹត្តិការណ៍​នៅ​វិមាន​សភា​អាមេរិក​ជាមួយ​នឹង​ព្រឹត្តិការណ៍​នៅ​សភា​ហុងកុង។ ប្រមុខ​ការទូត​ចិន​ធ្វើ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍។ ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTechនឹង​បង្កើន​ការ​ផលិត​វ៉ាក់សាំង​កូវីដ១៩ ឲ្យ​បាន ៥០% បន្ថែម​ទៀត។ សហរដ្ឋ​អាមេរិក​នឹង​ដាក់​ក្រុម​ឧទ្ទាម Houthis ក្នុង​ប្រទេស​យេម៉ែន​ក្នុង​បញ្ជី​អង្គការ​ភេរវកម្ម។ ឥណ្ឌា​នឹង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ។ លោកស្រី Melania Trump ភរិយា​លោក Trump សម្តែង «ការ​ខក​ចិត្ត​និង​បាក់​ទឹក​ចិត្ត» ចំពោះ​ហេតុការណ៍​វាយ​ប្រហារ​វិមាន​សភា៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG