ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា លោកស ខេង ឲ្យសមត្ថកិច្ចបន្តបង្ក្រាបគ្រឿងញៀនដែលបន្តកើនឡើងក្នុងឆ្នាំ២០២០។ របាយការណ៍ថៃបង្ហាញថា ពលរដ្ឋខ្មែរឆ្លងជំងឺកូវីដ១៩នៅថៃ កើនដល់ ១៥៣នាក់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ពលរដ្ឋអាមេរិកាំងឃើញទិដ្ឋភាពដែលពួកគេមិនដែលឃើញ ពេលបាតុករសម្រុកចូលវិមានសភា។ គណបក្សប្រជាធិបតេយ្យគ្រប់គ្រងសភាអាមេរិក ដោយសារឈ្នះការបោះឆ្នោតព្រឹទ្ធសភានៅរដ្ឋ Georgia។ ការស្លាប់របស់មន្រ្តីប៉ូលិសធ្វើឲ្យមានការចោទសួរកាន់តែខ្លាំងពីការឡោមព័ទ្ធវិមានសភាសហរដ្ឋអាមេរិក។ ការវាយប្រហារលើវិមានសភាសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា អាចនាំឲ្យរាលដាលជំងឺកូវីដ១៩ កាន់តែច្រើន។ សហភាពអឺរ៉ុប បង្កើនទ្វេដងនូវចំនួនដូសនៃវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech។ សហរដ្ឋអាមេរិក ជំរុញឲ្យវៀតណាមដោះលែងអ្នកកាសែតដែលជាប់ទោស និងព័ត៌មានផ្សេងទៀត៕