ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា របាយការណ៍ថៃបានឲ្យដឹងថា ពលរដ្ឋខ្មែរ១០៥នាក់នៅថៃ ឆ្លងជំងឺកូវីដ១៩ គិតត្រឹមល្ងាចថ្ងៃពុធនេះ។ របាយការណ៍ថៃបង្ហាញថា ចំនួនពលរដ្ឋខ្មែរឆ្លងកូវីដ១៩នៅថៃ កើនដល់១០៨នាក់ហើយគិតត្រឹមថ្ងៃពុធ។ ខ្មែរ-អាមេរិកាំងខ្លះថា ទោះមានការជំទាស់ពេលរាប់សន្លឹកឆ្នោត ក៏លោក Trump នឹងមិនអាចបន្តកាន់តំណែងបានដែរ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អាជ្ញាធរហុងកុងចាប់ខ្លួនសកម្មជន ៥៣ នាក់ ក្រោមបទចោទប្រកាន់ថាបានប៉ុនប៉ង «ផ្តួលរំលំ» រដ្ឋាភិបាល។ ចិនជូនដំណឹងដល់ប្រទេសនៅតាមដងទន្លេមេគង្គក្រោមពីការបង្ខាំងទឹកទុកនៅទំនប់វារីអគ្គិសនីរបស់ខ្លួន។ លោក Trump ចុះហត្ថលេខាលើបទបញ្ជាហាមឃាត់ការធ្វើអាជីវកម្មជាមួយក្រុមហ៊ុន Software ចិនចំនួន ៨។ ថៃកំពុងទប់ទល់នឹងការផ្ទុះឆ្លងរាតត្បាតជំងឺកូវីដ១៩។ ចិនថា ខ្លួនកំពុងចរចាជាមួយអង្គការសុខភាពពិភពលោក ជុំវិញការអនុញ្ញាតឲ្យក្រុមអ្នកជំនាញអន្តរជាតិទៅកាន់ក្រុង Wuhan និងផ្សេងៗទៀត៕
កម្មវិធីនីមួយៗ
-
22 មករា 2021
ព័ត៌មានពេលព្រឹក៖ ២២ មករា ២០២១
-
21 មករា 2021
ព័ត៌មានពេលព្រឹក៖ ២១ មករា ២០២១
-
20 មករា 2021
ព័ត៌មានពេលព្រឹក៖ ២០ មករា ២០២១
-
19 មករា 2021
ព័ត៌មានពេលព្រឹក៖ ១៩ មករា ២០២១
-
18 មករា 2021
ព័ត៌មានពេលព្រឹក៖ ១៨ មករា ២០២១
-
17 មករា 2021
ព័ត៌មានពេលព្រឹក៖ ១៧ មករា ២០២១