ព័ត៌មានអំពីកម្ពុជាមានដូចជា មួយឆ្នាំក្រោយបាក់អគារនៅខេត្តកែប កម្មកររងគ្រោះមិនទាន់បានសំណងតាមផ្លូវច្បាប់ទេ។ អាជ្ញាធរខេត្តតាមព្រំដែនថាពលករខ្មែរជាង៥ពាន់នាក់ចូលមកកម្ពុជា ខណៈមានការផ្ទុះជំងឺកូវីដនៅថៃ។ ចំណែកឯព័ត៌មានអន្តរជាតិវិញមានដូចជា កូរ៉េខាងត្បូងនឹងចរចាជាមួយអ៊ីរ៉ង់ជុំវិញការចាប់នាវាដឹកប្រេងរបស់ខ្លួន។ ទីផ្សារភាគហ៊ុនទីក្រុងញូវយ៉កប្តូរផែនការដោយមិនដកក្រុមហ៊ុនទូរគមនាគមន៍ចិន៣ចេញពីបញ្ជី។ វៀតណាមដាក់ពន្ធនាគារអ្នករិះគន់៣នាក់ មុនចាប់ផ្តើមមហាសន្និបាតដ៏សំខាន់របស់គណបក្សកម្មុយនីស្ត។ ចៅក្រមអាមេរិកាំងរាំងខ្ទប់ទណ្ឌកម្មរបស់លោកត្រាំលើមេធាវីសិទ្ធិមនុស្សនិងតុលាការព្រហ្មទណ្ឌអន្តរជាតិ។ អារ៉ាប៊ីសាអូឌីតលុបចោលទណ្ឌកម្មប្រឆាំងប្រទេសកាតា។ អតីតប្រធានក្រុមហ៊ុនទ្រព្យសម្បតិ្តរដ្ឋរបស់ចិន ត្រូវបានកាត់ទោសប្រហារជីវិត។ អ្នកតាក់តែងច្បាប់ថ្កោលទោសក្រុមហ៊ុនរុករករ៉ែដ៏ធំមួយចំពោះការបំផ្លិចបំផ្លាញកន្លែងពិសិដ្ឋរបស់ជនជាតិដើមនៅអូស្ត្រាលី៕