លោក Biden នឹងប្រឈមមុខជាមួយបញ្ហាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក
ក្នុងរដ្ឋបាលលោក Trump សហរដ្ឋអាមេរិកបានផ្តោតលើទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនិងដកខ្លួនចេញពីភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីលើកស្ទួយដោយរដ្ឋបាលលោកអតីតប្រធានាធិបតី Barack Obama ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ អ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំសេតវិមានលោកស្រី Patsy Widakuswara ពិនិត្យមើលបញ្ហាប្រឈមក្នុងតំបន់សម្រាប់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ដែលបានប្តេជ្ញាថានឹងវិលត្រឡប់ទៅរកពហុភាគីនិយមនិងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីពិនិត្យឡើងវិញនូវច្បាប់ពាណិជ្ជកម្មអន្តរជាតិ។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួល៕