កសិករឥណ្ឌាតវ៉ាតាមដងផ្លូវដោយខឹងនឹងច្បាប់ថ្មី
- Anjana Pasricha
កសិកររាប់ម៉ឺននាក់នៅក្នុងប្រទេសឥណ្ឌាកំពុងប្រឆាំងនឹងច្បាប់ថ្មីដែលមានគោលបំណងកែប្រែច្បាប់ពាណិជ្ជកម្មកសិកម្ម រៀបចំដោយរដ្ឋាភិបាល និងឈានទៅធ្វើកំណែទម្រង់កសិកម្ម។ ខណៈរដ្ឋាភិបាលនិយាយថា ការណ៍នេះនឹងផ្លាស់ប្តូរកសិកម្មឥណ្ឌានោះ កសិករបារម្ភថា វានឹងលុបចោលការធានាដែលការពារពួកគេទប់ទល់នឹងកម្លាំងទីផ្សារសេរី និងគំរាមកំហែងដល់ប្រាក់ចំណូលតិចរបស់មនុស្សរាប់លាននាក់។ ការចរចាពីរលើកជាមួយរដ្ឋាភិបាលមិនទាន់ទម្លុះទម្លាយឧបសគ្គនេះនៅឡើយទេ។ អ្នកស្រី Anjana Pasricha រាយការណ៍អំពីរឿងនេះពីទីក្រុងញូវដែលី ប្រទេសឥណ្ឌា។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួល៕