ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖​ ៨ ធ្នូ ២០២០


ព័ត៌មានពេលព្រឹក៖​ ៨ ធ្នូ ២០២០
សូម​រង់ចាំ

No media source currently available

0:00 0:30:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​អំពី​កម្ពុជា​មាន​​ដូចជា លោក ហ៊ុន សែន ថា​​មិន​ចង់​​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ទោះ​ការ​ឆ្លង​ក្នុង​សហគមន៍​បន្ត​កើន​ឡើង​ក៏​ដោយ។ ទោះ​បី​ជា​មាន​ការ​ពង្រឹង​អនាម័យ​ក្នុង​រោង​ចក្រ​ក៏​ដោយ ក៏​កម្មករ​នៅ​តែ​ភ័យ​ខ្លាច​ជំងឺ​កូវីដ១៩។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​​ Trump​ ប្រមូល​សំឡេង​អ្នក​បោះឆ្នោត​នៅ​រដ្ឋ​ Georgia ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​ ខណៈ​ចោទ​ប្រកាន់​ថា​ការ​លួច​បន្លំ​រីក​រាល​ដាល។ មន្ត្រី​រដ្ឋ Georgia ច្រានចោល​ការ​អះអាង​របស់​លោក Trump អំពី​ការ​លួច​បន្លំ​ការ​បោះឆ្នោត។ អ៊ីរ៉ង់​បដិសេធ​ការ​អំពាវ​នាវ​​របស់​​អារ៉ាប៊ីសាអូឌីត​សុំ​ចូលរួម​ការពិភាក្សា​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ។ លោក​ប្រធានាធិបតី Maduroត្រូវ​គេ​រំពឹង​ថា​​ទទួល​បាន​សំឡេង​​​​គ្រប់​គ្រង​រដ្ឋ​សភា​​​ប្រទេស​វេណេស៊ុយ​អេឡា។ ដោយ​សារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​​នៃ​ការ​វាយ​ប្រហារ​លើក​កំពង់​ផែ Pearl Harbor ត្រូវ​ធ្វើ​ឡើង​នៅ​​​ផ្ទះ។ ប្រទេស​អាស៊ី​មួយ​ចំនួន​​ចាត់​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​ ​ដោយ​មិន​បិទ​សកម្មភាព​សេដ្ឋកិច្ច៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG