ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលប្តេជ្ញាបន្តឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រ បើស្ថានភាពជំងឺកូវីដមិនធូរស្បើយ។ អាជ្ញាធរបិទវិមានកាណាឌីយ៉ានិងធនាគារមួយ ខណៈករណីឆ្លងជំងឺកូវីដក្នុងសហគមន៍បន្តកើនឡើង។ ព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកហាមឃាត់ការនាំចូលផលិតផលកប្បាសរបស់ក្រុមហ៊ុនចិន ដោយសារមានការចោទប្រកាន់រំលោភសិទ្ធិមនុស្ស។ អង្គការសហប្រជាជាតិបើកសម័យប្រជុំពិសេសដើម្បីរកវិធីប្រយុទ្ធនឹងជំងឺរាតត្បាតកូវីដ១៩។ ក្រុមហ៊ុន Twitter ហាមប្រាមការបង្ហោះសារអមនុស្សធម៌ជុំវិញអំបូរនិងជាតិសាសន៍។ យានអវកាសចិនបញ្ចប់បេសកកម្មប្រមូលវត្ថុសំណាកពីភពព្រះច័ន្ទ។ មានការព្យាយាមចូលលួចព័ត៌មានជុំវិញផែនការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ១៩។ ប្រទេសបង់ក្លាដែសចាប់ផ្តើមបញ្ជូនជនភៀសខ្លួន Rohingya ទៅកោះមួយដែលមានភាពចម្រូងចម្រាស។ អង្គការនិងអ្នកសារព័ត៌មានបារម្ភថា ច្បាប់ថ្មីមួយរបស់បារាំងអាចនឹងរឹតត្បិតសេរីភាពរបស់ពួកគេ។
កម្មវិធីនីមួយៗ
-
28 មករា 2021
ព័ត៌មានពេលព្រឹក៖ ២៨ មករា ២០២១
-
27 មករា 2021
ព័ត៌មានពេលព្រឹក៖ ២៧ មករា ២០២១
-
26 មករា 2021
ព័ត៌មានពេលព្រឹក៖ ២៦ មករា ២០២១
-
25 មករា 2021
ព័ត៌មានពេលព្រឹក៖ ២៥ មករា ២០២១
-
24 មករា 2021
ព័ត៌មានពេលព្រឹក៖ ២៤ មករា ២០២១
-
23 មករា 2021
ព័ត៌មានពេលព្រឹក៖ ២៣ មករា ២០២១