ព័ត៌មានអំពីកម្ពុជាមាន រដ្ឋាភិបាលកំណត់ពេល១៥ថ្ងៃ ទប់ទល់ការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ជាលើកដំបូង។ ព័ត៌មានអន្តរជាតិវិញមានដូចជា ករណីឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក កើនឡើង ខណៈអាជ្ញាធរពិចារណាការដាក់កំហិតថ្មី។ អ្នកការពារសិទ្ធិមនុស្សថៃដ៏សកម្ម អ្នកស្រី «ណយ» តម្រង់រកជនមានអំណាច។ លោក Fauci ព្រមានពីការហក់ឡើងខ្ពស់ផ្ទួនៗនៃការឆ្លងជំងឺកូវីដ១៩ ក្នុងអំឡុងពេលពិធីបុណ្យរំឭកគុណ Thanksgiving។ ប្រទេសអ៊ីរ៉ង់កាន់ទុក្ខអ្នកវិទ្យាសាស្ត្រអាវុធនុយក្លេអ៊ែរដែលត្រូវបានបាញ់សម្លាប់។ នាយករដ្ឋមន្ត្រីអេត្យូពី កោះប្រជុំសភាវិសាមញ្ញមួយស្តីពីតំបន់ជម្លោះ Tigray។ ចិនដាក់ទណ្ឌកម្មបុគ្គល៤រូប ដែលមានទំនាក់ទំនងនឹងការលើកកម្ពស់ប្រជាធិបតេយ្យអាមេរិកក្នុងទីក្រុងហុងកុង។ ក្រុមហ៊ុនឱសថModerna ស្នើសុំការអនុញ្ញាតអាជ្ញាធរអាមេរិក និងអឺរ៉ុបប្រើប្រាស់វ៉ាក់សាំងកូវីដ១៩៕