ព័ត៌មានសំខាន់ៗមានដូចជា រដ្ឋាភិបាលច្រានចោលសំណើសុំលុបបទចោទ «ញុះញង់» ពីក្រមព្រហ្មទណ្ឌ។ ព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមហ៊ុន AstraZeneca ជាក្រុមហ៊ុនទី ៣ ដែលថា វ៉ាក់សាំង កូវីដ១៩របស់ខ្លួនមានប្រសិទ្ធភាពខ្ពស់។ លោក Biden និងនាយករដ្ឋមន្ត្រីនូវែលសេឡង់ ពិភាក្សាអំពីកូវីដ១៩ និងបញ្ហាផ្សេងទៀតតាមទូរស័ព្ទ។ ទីប្រឹក្សាលោក Trump បង្ហាញការប្តេជ្ញារបស់អាមេរិកការពារសមុទ្រចិនខាងត្បូង។ ប្រទេសចិនថា ខ្លួននឹងឆ្លើយតបចំពោះដំណើរទស្សនកិច្ចរបស់ឧត្តមនាវីសហរដ្ឋអាមេរិកទៅតៃវ៉ាន់។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលរាយការណ៍ថា លោក Netanyahu បានជួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត៕