ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ១០ វិច្ឆិកា ២០២០


ព័ត៌មានពេលព្រឹក៖ ១០ វិច្ឆិកា ២០២០
សូម​រង់ចាំ

No media source currently available

0:00 0:30:00 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗ​មាន​​ដូចជា តារា​សម្តែង​ខ្មែរ​កាណាដា Ellen Wong មើល​ឃើញ​ខ្លួនឯង​នៅ​ក្នុង​តួអង្គ «កូន​ជនភៀសខ្លួន»។ ពលរដ្ឋ​មួយ​ចំនួន​នៅ​ភ្នំពេញ​បង្ហាញ​ក្តី​សង្ឃឹម ក្រោយ​លោក ចូ បៃដិន ត្រូវ​បាន​ព្យាករណ៍​ថា ឈ្នះ​ការ​បោះឆ្នោត។ ក្រសួង​សុខាភិបាល​​​រក​ឃើញ​មនុស្ស​៣​នាក់​ទៀត​ឆ្លងជំងឺ​​កូវីដ​១៩ ពាក់ព័ន្ធ​នឹង​រដ្ឋមន្រ្តី​ការ​បរទេស​ហុងគ្រី។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ចាប់ផ្ដើម​ដំណើរការ​អន្តរកាល​រដ្ឋាភិបាល ខណៈ​លោក Trump ប្ដឹង​ជំទាស់​លទ្ធផល​បោះឆ្នោត។ ក្រុម​ហ៊ុន​ឱសថ​អាមេរិក ​Pfizer​ ថា​ ទិន្នន័យ​​​ដំបូងៗ​បង្ហាញ​ថា​​វ៉ាក់សាំង​ការពារ​ជំងឹ​កូវីដ​១៩​ របស់​ខ្លួន​មាន​ប្រសិទ្ធភាព។ លោក​ត្រាំ​ដក​លោក Esper ពី​តំណែង​រដ្ឋមន្ត្រី​ការពារ​ជាតិ។ លោក​ Trump ប្រឈម​​ការ​ដាក់​​សម្ពាធ​ឲ្យ​ធ្វើ​ការ​ជាមួយ​​​​ក្រុម​ការងារ​​​លោក Biden ក្នុង​អំឡុង​ពេល​អន្តរកាល​នៃ​ការ​ផ្ទេ​រ​អំណាច។ ប្រទេស​ចិន​និង​រុស្ស៊ី​មិន​ទាន់​អប​អរ​លោក ​Biden ខណៈ​​សម្ព័ន្ធ​មិត្ត​អាមេរិក​​​បាន​​ផ្ញើ​សារ​​ស្វាគមន៍​លោក។ ក្តី​បារម្ភ​ពី​ផ្ទុះ​សង្គ្រាម​ស៊ីវិល​​​ក្នុង​ប្រទេស​អេត្យូពី ​កំពុង​កើន​ឡើង​ ខណៈ​នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​នេះ​បង្កើន​ការ​វាយ​ប្រហារ​ដោយ​យោធា៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG