ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការខេត្តកំពង់ឆ្នាំងបើកសវនាការលើអ្នកកាសែត ក្រោមបទចោទ«ញុះញង់» ប្តឹងដោយមន្រ្តីយោធាជាន់ខ្ពស់។ អ្នកឃ្លាំមើល៖ លទ្ធភាពនៃការកែលម្អដំណើរការប្រជាធិបតេយ្យកម្ពុជា អាស្រ័យលើមេដឹកនាំសហរដ្ឋអាមេរិក។ ខ្មែរអាមេរិកាំងនៅរដ្ឋ North Carolina ចេញទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី ពេលការិយាល័យបើកទ្វារ។ ព័ត៌មានអន្តរជាតិវិញមានដូចជា ពលរដ្ឋអាមេរិកបោះឆ្នោតនៅថ្ងៃអង្គារ ដើម្បីសម្រេចថា តើលោក Donald Trump ឬក៏លោក Joe Biden ជាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។ ពលរដ្ឋអាមេរិករង់ចាំដោយអន្ទះសារចំពោះការបោះឆ្នោតផ្លូវការ នៅថ្ងៃអង្គារ។ អ្នកបោះឆ្នោតវ័យក្មេងមានចំនួនកើនឡើងសម្រាប់ការបោះឆ្នោតនៅថ្ងៃអង្គាររបស់សហរដ្ឋអាមេរិក។ គណបក្សប្រជាធិបតេយ្យខិតខំដើម្បីបន្តការត្រួតត្រារដ្ឋសភា ២ ឆ្នាំបន្ថែមទៀត។ សមាជិកក្រុមការងារប្រយុទ្ធនឹងកូវីដ១៩របស់សេតវិមាន ព្រមានថា អាមេរិកកំពុងចូលដល់«ដំណាក់កាលដ៏ប្រល័យ»មួយនៃជំងឺរាតត្បាតនេះ៕