ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មានពេលព្រឹក៖ ២ វិច្ឆិកា ២០២០


ព័ត៌មានពេលព្រឹក៖ ២ វិច្ឆិកា ២០២០
សូម​រង់ចាំ

No media source currently available

0:00 0:29:59 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន បង្ហាញ​ទស្សនៈ​ចម្រុះ​អំពី​បេក្ខជន​ប្រកួត​យក​តំណែង​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិក។ ប្រទេស​កម្ពុជារំពឹង​ថានឹង​បោស​សម្អាត​គ្រាប់មីន​អស់​ត្រឹម​ឆ្នាំ ២០២៥។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រើប្រាស់​ទូរទស្សន៍​និង​បណ្តាញ​ព័ត៌មាន​សង្គម។ នៅ​ថ្ងៃ​អាទិត្យ លោក Trump នឹង​ឃោសនា​បោះឆ្នោត​នៅ​រដ្ឋ​ចំនួន ៥ រី​ឯ​លោក Biden នឹង​ឃោសនា​នៅ​រដ្ឋ Pennsylvania។ ការ​ស្ទង់​មតិ​បង្ហាញ​ថា លោក Biden នៅ​បន្ត​នាំ​មុខ​លោក Trump ទូទាំង​ប្រទេស ប៉ុន្តែ​ប្រកៀក​ប្រកិត​គ្នា​នៅ​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង។ អ្នក​គាំទ្រ​របប​រាជា​និយម​​រាប់​ពាន់​នាក់ ធ្វើ​បាតុកម្ម​គាំទ្រ​ព្រះ​មហាក្សត្រថៃ។ ចក្រភព​អង់គ្លេស​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ កើន​ដល់​ជាង​មួយ​លាន​នាក់។ អាស៊ែបៃហ្សង់​ថា នឹង​ប្រយុទ្ធ «ដល់​ទី​បញ្ចប់» ប្រសិនបើ​ការ​ចរចា​រឿង​ជម្លោះ​នៅ​តំបន់៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG